បារាំង៖ រយៈពេល៤ថ្ងៃ ដែលកំពូលតារាប្រចាំប្រទេសថៃ អ្នកនាង Chompoo បានទៅប្រទេសបារាំងចូលរួមកម្មវិធីអន្តរជាតិដ៏ធំមួយ។ ក្នុងនោះផងដែរ គេសង្កេតក៏ឃើញស្វាមីរបស់នាង អ្នកជំនួញលំដាប់ប្រទេសថៃ តាមមើលថែប្រពន្ធរហូត។
ជាការពិតណាស់ ដោយសារតែលើកនេះខុសពីសព្វមួយដង ពោលគឺបច្ចុប្បន្នអ្នកនាង Chompoo កំពុងតែពរពោះកូនភ្លោះនៅក្នុងផ្ទៃរយៈពេល៥ខែ ដោយហេតុនេះ ត្រូវការ ការយកចិត្តទុកដាក់ មើលថែពីស្វាមី ជាពិសេសផងដែរ។
ក្នុងនោះ លោក ក៏តាមមើលថែភរិយា និងកូនបានយ៉ាងល្អ គ្រប់រយៈពេល៤ថ្ងៃ គឺលោកតែងតែរង់ចាំទទួលភរិយាចេញពីកម្មវិធីរហូត ដែលធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន។
លើសពីនេះទៅទៀតនោះ ស្វាមីនាងChompoo ត្រូវបានគេដឹងថា លោកគឺជាស្វាមីដ៏ល្អ ដោយលោកតែងតែមើលថែ ថ្នាក់ថ្នមនាងយ៉ាងល្អឥតខ្ចោះ មិនឱ្យខ្វះចន្លោះ មិនថានៅក្នុង ឬក៏ក្រៅផ្ទះនោះទេ៕
No comments:
Post a Comment