
មនុស្សម្នាក់ៗសុទ្ធតែចូលចិត្តសម្រេចទឹកកាមដោយខ្លួនឯង ។ ហេតុអ្វីត្រូវខ្មាស់អៀននឹងនិយាយរឿងនេះឡើង? ការសម្រេចកាមមិនត្រឹមតែធ្វើឱ្យអ្នកមានក្តីសុខប៉ុណ្ណោះទេ តែវាក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹង។ ខាងក្រោមនេះជាមូលហេតុ ៦យ៉ាងដែលអ្នកគួរមានទម្លាប់សម្រេចទឹកកាមដោយខ្លួនឯង៖
១. ជំនួយដល់បេះដូង
តាមការស្រាវជ្រាវក្នុងប្រទេសអ៊ីស្រាអ៊ែលកាលពីឆ្នាំ ១៩៧៦ បានបង្ហាញថា មនុស្សស្រីងាយនឹងកើតជំងឺបេះដូង ដោយសារសម្រេចទឹកកាមបានតិចពេក។ ដូចនេះអ្នកអាចផ្តល់ក្តីសុខឱ្យខ្លួនឯងគ្រប់ពេលដែលអ្នកត្រូវការ។

២. ជួយឱ្យអ្នកគេងលក់ស្រួល
បើអ្នកមានបញ្ហាគេងមិនលក់ ទោះខំប្រឹងបិទភ្នែកយ៉ាងណាក៏មិនលក់ សាកល្បងសម្រេចកាមដោយខ្លួនឯង ព្រោះអរម៉ូនប្រូឡាក់ទីនត្រូវបានបញ្ចេញមកជាមួយទឹកកាម ហើយវាមានប្រសិទ្ធិភាពធ្វើឱ្យងងុយគេង។
៣. ល្អចំពោះទ្វារមាស
សាច់ដុំអាងត្រគាកត្រូវប្រើប្រាស់វាឱ្យបានទៀងទាត់ និងការកន្ត្រាក់នៃទ្វារមាស ដើម្បីរក្សាមុខងារផ្លូវភេទឱ្យបានប្រសើរ។ ការសម្រេចទឹកកាមខ្លួនឯងជួយឱ្យមករដូវទៀងទាត់។

៤. ជួយឱ្យអ្នករស់បានអាយុវែង
ក្រៅពីវាធ្វើឱ្យស្បែកអ្នកភ្លឺថ្លា តែអ្នកនឹងរស់បានយូរ។ តាមការសិក្សាបានអះអាងថា ស្ត្រីដែលមានក្តីសុខនឹងជីវិតលើគ្រែច្រើនតែងមានអាយុវែងជាងស្ត្រីធម្មតា។
៥. សុវត្ថិភាព
សម្រេចកាមដោយខ្លួនឯងជាវិធិដ៏មានសុវត្ថិភាពបំផុតអាចផ្តល់ក្តីសុខតាមតម្រូវការរបស់អ្នក មិនខ្លាចឆ្លងជំងឺកាមរោគ មិនខ្លាចមានផ្ទៃពោះ។
៦. កាត់បន្ថយភាពតានតឹង
អ្នកនឹងទទួលបានក្តីសុខបំផុត ពេលសម្រេចកាម ហើយអ្នកមិនត្រូវការពឹងផ្អែកលើអ្នកដទៃឡើយ។ ការសិក្សាបង្ហាញថា វាអាចជួយការពារពីអារម្មណ៍ក្រៀមក្រំ។ វាជាពេលដ៏ល្អឥតខ្ចោះសម្រាប់បង្ហាញក្តីស្រឡាញ់ឱ្យខ្លួនឯង៕
No comments:
Post a Comment