ស្ត្រីត្រូវការបម្រុងប្រយ័ត្នបន្ថែមក្នុងអំឡុងត្រីមាសទី ១ ព្រោះពេលនេះជាពេលដែលងាយនឹងរលូតកូនបំផុត។ វាមិនមែនជារឿងគួរឱ្យភ័យខ្លាច ឬព្រួយបារម្ភទេ តែវា
ខាងក្រោមនេះជាប្រភេទអាហារ និងភេសជ្ជៈដែលស្ត្រីមានផ្ទៃពោះគួរតែចៀសវាង៖
ម្រះ
ម្រះសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ស័ង្កសី ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក វីតាមីន B ដែលបានផ្តល់ឱ្យតម្រូវការរាងកាយគ្រប់គ្រាន់។ វាក៏ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ តែទោះបីជាយ៉ាងណា ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានម្រះឡើយ ព្រោះវាបណ្តាលឱ្យកន្រ្តាក់ស្បូន ខូចស្បូន។ ម្រះក៏អាចបណ្តាលឱ្យស្ត្រីសម្រាលកូនមិនគ្រប់ខែផងដែរ។
ល្ហុង
ល្ហុងពិតជាមិនល្អចំពោះស្ត្រីមានផ្ទៃពោះឡើយ ជាពិសេសល្ហុងខ្ចី។ ការទទួលទានល្ហុងខ្ចីអាចបណ្តាលឱ្យស្ត្រីរលូតកូន។ វាផ្ទុកទៅដោយអង់ស៊ីមជាច្រើនដែលនាំឱ្យកន្ត្រាក់ស្បូន ហើយឈានដល់ការរលូតកូន។
សាច់អណ្តើក
គេនិយាយថា សាច់អណ្តើកជំនួយតម្រងនោម តែវាមានជាតិដូចសាច់ត្រី ហើយត្រជាក់។ វាមានសមត្ថភាពអាចកម្ចាត់ដុំសាច់ លាងសម្អាតសរសៃវ៉ែន។ ដូច្នេះហាមស្ត្រីមានផ្ទៃពោះទទួលទានសាច់អណ្តើក។ ជើងអណ្តើកបង្កការគ្រោះថ្នាក់ខ្លាំងបំផុត។ វាងាយនឹងធ្វើឱ្យស្ត្រីរលូតកូនច្រើនជាងទទួលទានសាច់។
ទឹកម្នាស់
ស្ត្រីគួរចៀសវាងទទួលទានទឹកម្នាស់ក្នុងពេលមានផ្ទៃពោះ ៣ខែដំបូង ព្រោះវាអាចធ្វើឱ្យកន្ត្រាក់ស្បូន នាំឱ្យរលូតកូន។
ម្នាស់ក៏អាចបណ្តាលឱ្យស្ត្រីមានគភ៌កើតអាឡាក់ហ្ស៊ី និងរាករូស។
ក្តាម និងអាហារសមុទ្រ
ក្តាម និងអាហារសមុទ្រសម្បូរទៅដោយសារធាតុចិញ្ចឹម និងជាប្រភពនៃកាល់ស្យូមជំនួយធ្មេញ និងឆ្អឹង។ ក្នុងអំឡុង ៣ខែដំបូងនៃការមានផ្ទៃពោះ ស្ត្រីមិនត្រូវទទួលទានសាច់ក្តាមឡើយ ព្រោះវាធ្វើឱ្យរួញស្បូន។ វាអាចបណ្តាលឱ្យមានលំហូរឈាមតាមទ្វារមាស ហើយក៏រលូតកូន។
តែបៃតង និងកាហ្វេ
តែបៃតង និងកាហ្វេ ១ពែងមានផ្ទុកជាតិកាហ្វេអ៊ីន ២០០ក្រាម ប៉ះពាល់ដល់ស្ត្រីមានគភ៌។
សាច់កែច្នៃ
សាច់កែច្នៃទាំងនោះរួមមាន៖ ប្រហិត សាច់ប៉ាតេ សាច់ក្រក...ដែលស្ត្រីមានផ្ទៃពោះគួរតែចៀសវាង។ សាច់កែច្នៃផ្ទុកទៅដោយសារធាតុគីមី ប៉ះពាល់ដល់ទារក។ មិនតែប៉ុណ្ណោះ វាត្រូវបានគេរក្សាទុកអស់រយៈពេលយូរ ធ្វើឱ្យកាន់តែបង្កគ្រោះថ្នាក់ខ្លាំងឡើង។
ផ្លែប៉ោមព្រៃ
ផ្លែប៉ោមព្រៃមានរសជាតិផ្អែម ចត់ ជូរ។ វាជាអាហារសម្រន់ និងជួយបំបាត់អាការៈមិនស្រួលខ្លួននៅពេលព្រឹក។ តែសំណាងមិនល្អ ផ្លែប៉ោមព្រៃនេះមិនល្អចំពោះស្ត្រីមានផ្ទៃពោះឡើយ ព្រោះវាបណ្តាលឱ្យកន្ត្រាក់ស្បូន ធ្វើឱ្យសម្រាលកូនមិនគ្រប់ខែ និងរលូតកូន៕
No comments:
Post a Comment