
មិនខ្វល់ថាស្ត្រីមានផ្ទៃពោះ ឬគ្មានទេ តម្រូវការផ្លូវភេទ និងរយៈពេលរង់ចាំ ៩ខែពិតជាយូរណាស់សម្រាប់ស្ត្រី ។ ប៉ុន្តែរួមភេទក្នុងអំឡុងពេលពពោះមិនមែនគ្មានគ្រោះថ្នាក់ទេ ។ ទោះជាវាសុវត្ថិភាពច្រើនក៏ពិតមែន តែវាក៏អាចបង្កបញ្ហាផងដែរ ជាពិសេសបើសិនដៃគូទាំង ២មិនអនុវត្តតាមវិធីរួមភេទឱ្យបានត្រឹមត្រូវ ។
វេជ្ជបណ្ឌិត Rajan Bhonsale បានបង្ហាញពីកំហុសឆ្គងជាច្រើនដែលគូស្វាមីភរិយាប្រព្រឹត្តិការរួមភេទក្នុងពេលមានផ្ទៃពោះ ហើយវាអាចបណ្តាលឱ្យស្ត្រីរលូតកូន និងស្លាប់ម្តាយ ។
រួមភេទក្នុងត្រីមាសដំបូង
វេជ្ជបណ្ឌិតហាមមិនឱ្យរួមភេទក្នុងអំឡុងមានកូន ៣ខែដំបូង ព្រោះវាជាពេលវេលាសំខាន់សម្រាប់គភ៌លូតលាស់ ។ ពេលនេះ សុកស្ត្រីបង្កកំណើតដោយខ្លួនឯងនៅផ្នែកខាងលើស្បូន ។ ការសម្រុកចូលអាចបណ្តាលឱ្យរបូតសុក ។
រួមភេទក្នុងខែចុងក្រោយជិតសម្រាល
វេជ្ជបណ្ឌិតលោក Bhonsale និយាយថា រួមភេទក្នុងខែចុងក្រោយងាយនឹងគ្រោះថ្នាក់បំផុត ។ ដូចនេះគូស្វាមីភរិយាគួរចៀសវាង ព្រោះវាអាចធ្វើឱ្យសម្រាលមិនគ្រប់ខែ ។
មិនឱ្យស្ត្រីប្រើក្បាច់ជិះពីលើ
ក្បាច់ខាងស្រីជិះពីលើ ជាក្បាច់ដ៏ល្អបំផុតសម្រាប់ស្ត្រី ដើម្បីទប់ទល់នឹងល្បឿន កម្លាំងសម្រុកចូល ។ គូស្វាមីភរិយាប្រើក្បាច់នេះក្នុងពេលពពោះ ព្រោះវាមិនដាក់សម្ពាធលើពោះស្ត្រី ។
រួមភេទពេលសុកបាំងមាត់ស្បូន
សុកភ្ជាប់ខ្លួនវាទៅនឹងផ្នែកខាងលើស្បូន ។ តែករណីខ្លះ សុកអាចសណ្តូកខ្លួនក្រោមស្បូន គ្របមាត់កស្បូន ។ រួមភេទក្នុងពេលនេះអាចបង្កគ្រោះថ្នាក់បំផុតដល់គភ៌ ។
គិតថាការរួមភេទដោយប្រើមាត់មិនបង្កគ្រោះថ្នាក់
ជួនកាលពេលរួមភេទដោយប្រើមាត់ បុរសអាចផ្លុំខ្យល់ចូលក្នុងទ្វារមាស ជាលទ្ធផលនាំឱ្យមានកំណកឈាមដែលអាចបណ្តាលឱ្យរហែកសុកស្ត្រី ៕
No comments:
Post a Comment