មានម្តាយមួយចំនួនបានជ្រើសរើសការបំបៅកូនដោយទឹកដោះ ព្រោះនេះជាអ្វីដែលធម្មជាតិបានតម្រូវ, ហើយនេះគឺជាវិធីមួយដែលល្អបំផុតសម្រាប់សុខភាពនិងភាពរឹងមាំរបស់ទារកដែលទើបនឹងកើត។ ក៏ប៉ុន្តែមានសំនួរមួយដែលបានចោទឡើងថា ប្រសិនបើអ្នកម្តាយដែលបំបៅកូនមានជម្ងឺទឹកនោមផ្អែម តើមានផលប៉ះពាល់អ្វីដល់កូនរបស់នាងដែរឬទេ។
ការបំបោះដោះកូនបានចាត់ទុកថា ជាការផ្តល់នូវសារជាតិចិញ្ចឹមដល់ទារកដែលមិនទាន់ចេះញ៉ាំ និងអាចទំពារអាហារដោយខ្លួនឯងបាន។ ក៏ប៉ុន្តែសម្រាប់ជម្ងឺមួយនេះគឺគ្មានផលប៉ះពាល់អ្វីដល់វីតាមីនរបស់ទឹកដោះអ្នកម្តាយឡើយ។ ក៏ប៉ុន្តែកម្រិតជាតិស្ករក្នុងឈាមអ្នកអាចធ្វើឱ្យមានការប្រែប្រួលតាមរយៈទឹកដោះ ព្រោះថាប្រសិនបើអ្នកម្តាយមានជម្ងឺទឹកនោមផ្អែម សារជាតិដែលលើសមួយនេះនឹងទៅបង្គ្របឱ្យកូនរបស់នាងតាមរយៈការបំបៅដោះ ហើយសម្ពាធឈាម និងជាតិស្ករ អាចនឹងត្រលប់មកមានដំណើរការល្អឡើងវិញបាន។
ការផលិតទឹកដោះត្រូវបានរួមផ្សំពីជាតិស្ករដែលមាននៅក្នុងឈាម ដូចនេះការបាត់បង់ជាតិស្ករអាចនឹងកើតឡើងចំពោះអ្នក ហើយវាល្អម្រាប់អ្នកម្តាយដែលមានកម្រិតជាតិស្ករក្នុងឈាមច្រើន។ ហើយជាធម្មតាអ្នកជម្ងឺទឹកនោមផ្អែមភាគច្រើន គឺមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងខ្វះនូវកម្រិតសារជាតិអាំងស៊ុយលីនសម្រាប់បញ្ចេញមុខងារ ដែលជាហេតុត្រូវញ៉ាំថ្នាំបន្ថែម ហើយការទទួលទានមួយនេះអ្នកមិនបាច់បារម្ភពីផលប៉ះពាល់អ្វីឡើយ៕
No comments:
Post a Comment